ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី១០ព្រឹទ្ធសភា
គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម
ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា
លើរបៀបវារៈចំនួន០២រួមមាន៖
១-ពិនិត្យលើរបាយការណ៍សកម្មភាពរបស់គណៈកម្មការប្រចាំការខែតុលា និងទិសដៅការងារបន្ត។
២-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន